[៣៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥៣] ធម៌​ជាហេតុ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥៥] ធម៌​ជាហេតុ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នហេតុ​ទុ​កន​បីតិ​ត្តិ​កៈ
ហេតុ​ទុក​បីតិ​ត្តិ​កៈ


 [៣៥៧] ធម៌​ជាហេតុ ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥៩] ធម៌​ជាហេតុ ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨៤ | បន្ទាប់