[៣៦៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ទុក​មូល មាន​វារៈ១។ ក្នុង​បទ​ទាំងអស់ មាន​វារៈ៣។

នហេតុ​ទុ​កន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ
ហេតុ​ទុ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [៣៦៨] ធម៌​មិនមែន​ជាហេតុ មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [៣៧០] ធម៌​មិនមែន​ជាហេតុ មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៨៦ | បន្ទាប់