នហេតុទុកនហីនត្តិកៈ
ហេតុទុកហីនត្តិកៈ
[៣៩៤] ធម៌ជាហេតុ ថោកទាប ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៣៩៦] ធម៌មិនមែនជាហេតុ ជាកណ្តាល អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាកណ្តាល អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣ ដោយបទដែលគួររាប់។
[៣៩៧] ធម៌ជាហេតុ ដ៏ឧត្តម ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនមិច្ឆត្តត្តិកៈ
ហេតុទុកមិច្ឆត្តត្តិកៈ
[៣៩៩] ធម៌ជាហេតុ មានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។