[៨១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នសនិ​ទស្សន​ត្តិ​កន​ឧបា​ទិន្ន​ទុ​កៈ
សនិ​ទស្សន​ត្តិ​កឧបា​ទិន្ន​ទុ​កៈ


 [៨១៦] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដែល​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កនោ​ឧបាទាន​គោ​ច្ឆ​កទុ​កៈ
សនិ​ទស្សន​ត្តិ​កឧបាទាន​គោ​ច្ឆ​កទុ​កៈ


 [៨១៨] ធម៌​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ជា​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៨២ | បន្ទាប់