បច្ច​នី​យានុ​លោម​ទុក​ត្តិ​កប្ប​ដ្ឋាន
នហេតុ​ទុ​កន​កុសល​ត្តិ​កៈ ហេតុ​ទុក​កុសល​ត្តិ​កៈ


 [១៧២] ធម៌​ជាហេតុ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ជាកុសល​ក្តី មិនមែន​ជាហេតុ ជាកុសល​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៧៤] ធម៌​ជាហេតុ ជាអកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ៣។
 [១៧៥] ធម៌​មិនមែន​ជាហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អព្យាកតៈ​ផង មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៩ | បន្ទាប់