ដែលខ្លួនសំដែងហើយ តែមិនគួរដល់កិរិយារាប់ (ដាក់ធុរៈចេញបាន)។ ភិក្ខុត្រូវស្គាល់បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អនុប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អនុប្បន្នប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់សព្វត្ថប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់បទេសប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់សាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អសាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់ឯកតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់ឧភតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់អាបត្តិមានទោសធ្ងន់។ ភិក្ខុត្រូវស្គាល់អាបត្តិមិនមានទោសធ្ងន់។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលបដិសំយុត្តដោយគ្រហស្ថ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនបដិសំយុត្តដោយគ្រហស្ថ។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលទៀង គឺអនន្តរិយកម្ម៥។ ភិក្ខុត្រូវស្គាល់អាបត្តិ ដែលមិនទៀង គឺក្រៅអំពីអនន្តរិយកម្ម។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលធ្វើខុសខាងដើមបញ្ញត្តិ (អាទិកម្មិកបុគ្គល)។ ភិក្ខុត្រូវស្គាល់បុគ្គល ដែលមិនធ្វើខុសខាងដើមបញ្ញត្តិ (អនុប្បញ្ញត្តិការកបុគ្គល)។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកត្រូវអាបត្តិមិនបានជានិច្ច (ត្រូវអាបត្តិម្តងៗ)។ ភិក្ខុត្រូវស្គាល់បុគ្គល អ្នកត្រូវអាបត្តិរឿយៗ (ត្រូវជានិច្ច)។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកចោទ។ ភិក្ខុត្រូវស្គាល់បុគ្គលដែលគេចោទ។ ភិក្ខុត្រូវស្គាល់បុគ្គលអ្នកចោទមិនត្រូវតាមធម៌។ ភិក្ខុត្រូវស្គាល់បុគ្គលដែលគេចោទមិនត្រូវតាមធម៌។