សេចក្តីអន្តរាយ១ អាបត្តិដែលជាសាវជ្ជប្បញ្ញត្តិ១ អាបត្តិដែលតាំងឡើងអំពីការធ្វើ១ អាបត្តិដែលដែលតាំងឡើងអំពីការធ្វើ និងការមិនធ្វើ១ អាបត្តិខាងដើម១ អាបត្តិជាចន្លោះ១ អាបត្តិគួរដល់កិរិយារាប់១ បញ្ញត្តិ១ អនុប្បញ្ញត្តិ១ អនុប្បន្នប្បញ្ញត្តិ១ សព្វត្ថប្បញ្ញត្តិ១ សាធារណប្បញ្ញត្តិ១ អសាធារណប្បញ្ញត្តិ១ ឯកតោបញ្ញត្តិ១ ទុដ្ឋុល្លាបត្តិ១ អាបត្តិដែលបដិសំយុត្តដោយគ្រហស្ថ១ អាបត្តិទៀង១ អាទិកម្មិកបុគ្គល១ បុគ្គលអ្នកត្រូវអាបត្តិមិនជានិច្ច១ បុគ្គលអ្នកចោទ១ បុគ្គលអ្នកចោទមិនតាមធម៌១ ចោទតាមធម៌១ និយតបុគ្គល១ បុគ្គលមិនគួរដល់អាបត្តិ១ បុគ្គលដែលសង្ឃធ្វើឧក្ខេបនីយកម្ម១ បុគ្គលដែលសង្ឃឲ្យវិនាស១ បុគ្គលមានសំវាសស្មើគ្នា១ វិធីបញ្ឈប់បាតិមោក្ខ១ នេះជាឧទ្ទានក្នុងពួកមួយៗ។
[២៦] អាបត្តិជាសញ្ញាវិមោក្ខ (សចិត្តកៈ) ក៏មាន អាបត្តិជានោសញ្ញាវិមោក្ខ (អចិត្តកៈ) ក៏មាន។ អាបត្តិត្រូវដល់ភិក្ខុដែលបានសមាបត្តិក៏មាន អាបត្តិត្រូវដល់ភិក្ខុដែលមិនបានសមាបត្តិក៏មាន។ អាបត្តិដែលប្រកបនឹងព្រះសទ្ធម្មក៏មាន អាបត្តិដែលប្រកបនឹងអសទ្ធម្មក៏មាន។