អាបត្តិ​ ​ព្រោះ​មិន​បរិភោគ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​តែ​ក្នុង​វេលា​យប់​ ​មិន​ត្រូវអាបត្តិ​ក្នុង​វេលា​ថ្ងៃ​ក៏​មាន​ ​ត្រូវអាបត្តិ​តែ​ក្នុង​វេលា​ថ្ងៃ​ ​មិន​ត្រូវ​ក្នុង​វេលា​យប់​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ពេល​អរុណរះ​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​ពេល​អរុណ​មិនទាន់​រះ​ក៏​មាន​។​ ​ភិក្ខុ​កាត់​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​កាត់​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​បិទបាំង​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​បិទបាំង​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ក៏​មាន​។​
 ​[​២៧​]​ ​ឧបោសថ​មាន​ពីរ​យ៉ាងគឺ​ ​ចា​តុទ្ទសី​ឧបោសថ១​ ​បណ្ណ​រសី​ឧបោសថ១​។​ ​បវារណា​មាន២យ៉ាង​ ​គឺ​ ​ចា​តុទ្ទសី​បវារណា១​ ​បណ្ណ​រសី​បវារណា១​។​ ​កម្ម​មាន​ពីរ​យ៉ាងគឺ​ ​អបលោកនកម្ម១​ ​ញត្តិកម្ម១​។​ ​កម្ម​មាន២យ៉ាង​ដទៃទៀត​គឺ​ ​ញត្តិទុតិយកម្ម១​ ​ញត្តិ​ចតុត្ថកម្ម១​។​ ​ទី​កើត​នៃ​កម្ម​មាន២យ៉ាងគឺ​ ​ទី​កើត​នៃ​អបលោកនកម្ម១​ ​ទី​កើត​នៃ​ញត្តិកម្ម១​។​ ​ទី​កើត​នៃ​កម្ម​មាន២យ៉ាង​ដទៃទៀត​ ​គឺទី​កើត​នៃ​ញត្តិទុតិយកម្ម១​ ​ទី​កើត​នៃ​ញត្តិ​ចតុត្ថកម្ម១​។​ ​ទោស​របស់​កម្ម​មាន២យ៉ាង​ ​គឺ​ទោស​នៃ​អបលោកនកម្ម១​ ​ទោស​នៃ​ញត្តិកម្ម១​។​ ​ទោស​របស់​កម្ម​មាន២យ៉ាង​ដទៃទៀត​គឺ​ ​ទោស​នៃ​ញត្តិទុតិយកម្ម១​ ​ទោស​នៃ​ញត្តិ​ចតុត្ថកម្ម១​។
ថយ | ទំព័រទី ១៤ | បន្ទាប់