ត្រូវអាបត្តិ​ទុក្កដ​ ​ក្នុង​ខណៈ​ដែល​ចប់​ញត្តិ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ដែល​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវអាបត្តិ​បារាជិក​ ​ក្នុង​ខណៈ​ដែល​ចប់​កម្មវាចា​ស្រេច​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្ត​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​កម្ម​នោះ​ចេញ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ប្រកាន់ទិដ្ឋិ​អាក្រក់​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ភិក្ខុ​ត្រូវអាបត្តិ៥យ៉ាងនេះ​ ​ព្រោះ​បច្ច័យ​នៃ​កិ​ច្ចា​ធិ​ករណ៍​។​ ​បណ្តា​វិបត្តិ​ទាំង៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ​ប៉ុន្មាន​ ​បណ្តា​អធិករណ៍​ទាំង៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​អធិករណ៍​ណា​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​អាបត្តិ​ទាំងនោះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ​ណា​ ​បណ្តា​សមុដ្ឋាន​នៃ​អាបត្តិ​ទាំង៦យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​ ​រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន​ ​រម្ងាប់​ក្នុង​ទី​ដូចម្តេច​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្តា​វិបត្តិ​ទាំង៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ២យ៉ាង​ ​គឺ​ ​សីលវិបត្តិ​ក៏​មាន​ ​អាចារ​វិបត្តិ​ក៏​មាន​ ​បណ្តា​អធិករណ៍​ទាំង៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​អាប​ត្តា​ធិ​ករណ៍​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​អាបត្តិ​ទាំងនោះ​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្តិ៥គឺ​ ​កង​នៃ​អាបត្តិ​បារាជិក​ ​ក៏​មាន​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់