កង​នៃ​អាបត្តិ​សង្ឃាទិសេស​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្តិ​បាចិត្តិយៈ​ក៏​មាន​ ​កង​នៃ​អាបត្តិ​ទុក្កដ​ក៏​មាន​ ​បណ្តា​សមុដ្ឋាន​នៃ​អាបត្តិ​ទាំង៦យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​វាចា​ ​ចិត្ត​ ​អាបត្តិ​ណា​ ​ជា​អ​នវ​សេសា​បត្តិ​ ​អាបត្តិ​នោះ​មិន​រម្ងាប់​ដោយ​អធិករណ៍​ណា​ទេ​ ​មិន​រម្ងាប់​ក្នុង​ទីណា​មួយ​ទេ​ ​មិន​រម្ងាប់​ដោយ​សមថៈ​ណា​ទេ​ ​អាបត្តិ​ណា​ជាគ​រុ​កាប​ត្តិ​ ​អាបត្តិ​នោះ​តែង​រម្ងាប់​ដោយ​អធិករណ៍១​ ​គឺ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ក្នុង​ទី១​ ​គឺ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​រម្ងាប់​ដោយ​សមថៈ២គឺ​ ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​អាបត្តិ​ទាំងឡាយ​ណា​ ​ជា​លហុកាបត្តិ​ ​អាបត្តិ​ទាំងឡាយ​នោះ​ ​តែង​រម្ងាប់​ដោយ​អធិករណ៍១គឺ​ ​កិ​ច្ចា​ធិ​ករណ៍​រម្ងាប់​ក្នុង​ទី​ទាំង៣គឺ​ ​កណ្តាល​ជំនុំ​សង្ឃ១​ ​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​ ​រម្ងាប់​ដោយ​សមថៈ៣យ៉ាងគឺ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ខ្លះ​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ក៏​មាន​ខ្លះ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់