មិនអាចរម្ងាប់បាន។ ពាក្យថា ត្រូវស្គាល់បុគ្គលដោយអាការ គឺស្គាល់បុគ្គលដោយអាការយ៉ាងនេះថា បុគ្គលនេះអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់អ្នកចោទ ដោយអាការ គឺស្គាល់អ្នកចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំង៥ ទើបចោទបុគ្គលដទៃ ឬមិនបានតំកល់ទេ។ ពាក្យថា ស្គាល់អ្នកជាប់ចោទ ដោយអាការ គឺស្គាល់អ្នកជាប់ចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំងពីរគឺ សច្ចវាចា១ អកុប្បធម៌១ ឬមិនបានតំកល់ទេ។
[១៧៦] ពាក្យថា ត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុង គឺត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុងយ៉ាងនេះថា លោកដ៏មានអាយុនេះ កន្លងនូវវត្ថុដោយវត្ថុផង កន្លងនូវវិបត្តិដោយវិបត្តិផង កន្លងនូវអាបត្តិ ដោយអាបត្តិផង គេចកែហើយប្តេជ្ញាផង ប្តេជ្ញាហើយ គេចកែផង បំពាននូវពាក្យដទៃ ដោយពាក្យដទៃផង ឬមិនបានកន្លងគេចកែបំពានទេ។