ការ​ដោះ​កឋិន​ ​គឺ​អស់អំណាច​អានិសង្ស​កឋិន​ ​មានការ​ចៀសចេញ​ទៅជា​កំណត់​ ​ដែល​ព្រះពុទ្ធ​ ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​រួចហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​ចីវរបលិពោធ​ ​ដាច់​មុន​ ​អាវាស​បលិពោធ​ ​ដាច់​ជាមួយនឹង​ដំណើរ​ ​ដែល​ភិក្ខុ​នោះ​ទៅ​ខាងក្រៅ​សីមា​។​
​[​២៣៣​]​ ​ការ​ដោះ​កឋិន​ ​មានការ​ធ្វើ​ចីវរ​ស្រេច​ជា​កំណត់​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​រួចហើយ​ ​ខ្ញុំ​សូម​សួរ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ណា​ដាច់​មុន​។​ ​ការ​ដោះ​កឋិន​ ​មានការ​ធ្វើ​ចីវរ​ស្រេច​ជា​កំណត់​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​រួចហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​អាវាស​បលិពោធ​ដាច់​មុន​ ​កាលបើ​ចីវរ​សម្រេច​ហើយ​ ​ចីវរបលិពោធ​ទើប​ដាច់​។​
​[​២៣៤​]​ ​ការ​ដោះ​កឋិន​ ​មាន​សេចក្តី​សន្និដ្ឋាន​ជា​កំណត់​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​រួចហើយ
ថយ | ទំព័រទី ២៤៦ | បន្ទាប់