ខ្ញុំ​សូម​សួរ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ណា​ដាច់​មុន​។​ ​ការ​ដោះ​កឋិន​ ​មាន​សេចក្តី​សន្និដ្ឋាន​ជា​កំណត់​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​រួចហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ទាំងពីរ​ដាច់​មិន​មុន​ ​មិន​ក្រោយ​។​
​[​២៣៥​]​ ​ការ​ដោះ​កឋិន​ ​មាន​វិនាស​ចីវរ​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​សួរ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ណា​ដាច់​មុន​។​ ​ការ​ដោះ​កឋិន​ ​មាន​វិនាស​ចីវរ​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​អាវាស​បលិពោធ​ដាច់​មុន​ ​កាលបើ​ចីវរ​វិនាស​ទៅ​ ​ចីវរបលិពោធ​ទើប​ដាច់​។​
​[​២៣៦​]​ ​ការ​ដោះ​កឋិន​ ​មាន​ឮដំណឹង​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​សួរ
ថយ | ទំព័រទី ២៤៧ | បន្ទាប់