ប្រាប់​សេចក្តី​យល់ឃើញ​ជាមួយនឹង​ភិក្ខុ៤រូប​ ​ឬ៥រូប១​ ​ប្រាប់​សេចក្តី​យល់ឃើញ​ដោយ​គិតតែ​ក្នុងចិត្ត១​។​ ​ម្នាល​ឧបាលិ​ ​ការ​ប្រាប់​សេចក្តី​យល់ឃើញ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ឧបាលិ​ ​ការ​ប្រាប់​សេចក្តី​យល់ឃើញ​ ​ប្រកបដោយ​ធម៌​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ប្រាប់​សេចក្តី​យល់ឃើញ​ ​ក្នុង​សំណាក់​ភិក្ខុ​មាន​សំវាស​ស្មើគ្នា១​ ​ប្រាប់​សេចក្តី​យល់ឃើញ​ ​ក្នុង​សំណាក់​ភិក្ខុ​ដែល​ឋិតនៅ​ ​ក្នុង​សីមា​ជាមួយគ្នា១​ ​ប្រាប់​សេចក្តី​យល់ឃើញ​ ​ក្នុង​សំណាក់​ភិក្ខុ​ជា​បកត​ត្ត១​ ​ប្រាប់​សេចក្តី​យល់ឃើញ​ ​មិនមែន​ជាមួយនឹង​ភិក្ខុ៤រូប​ ​ឬ៥រូប១​ ​ប្រាប់​សេចក្តី​យល់ឃើញ​ដោយ​មិន​គិតតែ​ក្នុងចិត្ត១​។​ ​ម្នាល​ឧបាលិ​ ​ការ​ប្រាប់​សេចក្តី​យល់ឃើញ​ ​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​២៥៦​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ទទួល​ប្រគេន​ ​មិន​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ការ​ទទួល​ប្រគេន​ ​មិន​ប្រកបដោយ​ធម៌​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​គេ​ប្រគេន​វត្ថុ​ដោយ​កាយ​ ​ភិក្ខុ​មិនបាន​ទទួល​ដោយ​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​កាយ​ ​ភិក្ខុ​មិនបាន​ទទួល​ដោយ​វត្ថុ​ជាប់នឹង​កាយ១​ ​គេ​ប្រគេន​ដោយ​វត្ថុ​ជាប់នឹង​កាយ​ ​ភិក្ខុ​មិនបាន​ទទួល​ដោយ​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​វត្ថុ​ជាប់នឹង​កាយ​ ​ភិក្ខុ​មិនបាន​ទទួល​
ថយ | ទំព័រទី ២៨០ | បន្ទាប់