ដោយ​វត្ថុ​ជាប់នឹង​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​បោះ​មក​ឲ្យ​ ​ភិក្ខុ​មិនបាន​ទទួល​ដោយ​កាយ​ ​ឬ​ដោយ​វត្ថុ​ជាប់នឹង​កាយ១​។​ ​ម្នាល​ឧបាលិ​ ​ការ​ទទួល​ប្រគេន​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ឧបាលិ​ ​ការ​ទទួល​ប្រគេន​ ​ប្រកបដោយ​ធម៌​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​គេ​ប្រគេន​វត្ថុ​ដោយ​កាយ​ ​ភិក្ខុ​បាន​ទទួល​ដោយ​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​កាយ​ ​ភិក្ខុ​បាន​ទទួល​ដោយ​វត្ថុ​ជាប់នឹង​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​វត្ថុ​ជាប់នឹង​កាយ​ ​ភិក្ខុ​បាន​ទទួល​ដោយ​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​វត្ថុ​ជាប់នឹង​កាយ​ ​ភិក្ខុ​បាន​ទទួល​ដោយ​វត្ថុ​ជាប់នឹង​កាយ១​ ​គេ​ប្រគេន​វត្ថុ​ដោយ​បោះ​មក​ឲ្យ​ ​ភិក្ខុ​បាន​ទទួល​ដោយ​កាយ​ ​ឬ​ដោយ​វត្ថុ​ជាប់នឹង​កាយ១​។​ ​ម្នាល​ឧបាលិ​ ​ការ​ទទួល​ប្រគេន​ ​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​២៥៧​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន​តិ​រិត្ត​ភោជន​ ​(​ភោជន​ដែល​ភិក្ខុ​មិនបាន​ធ្វើ​វិនយកម្ម​)​ ​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​អន​តិ​រិត្ត​ភោជន​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​វត្ថុ​ដែល​មិន​គួរ​ធ្វើ​វិនយកម្ម១​ ​វត្ថុ​ដែល​ភិក្ខុ​មិនបាន​ទទួល​ប្រគេន​យក​ទៅ​ធ្វើ​វិនយកម្ម១​ ​វត្ថុ​ដែល​ភិក្ខុ​ដទៃ​ ​មិនបាន​លើក​
ថយ | ទំព័រទី ២៨១ | បន្ទាប់