អ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នកមាន​មារយាទ​អាក្រក់១​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ប្រកបដោយ​អង្គ៣គឺ​ ​ភិក្ខុ​ជា​អ្នកបង្កហេតុ​។​បេ​។​ ​អ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ជេរ​គម្រាម​គ្រហស្ថ១​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​គឺ​ ​ភិក្ខុ​ជា​អ្នកបង្កហេតុ​។​បេ​។​ ​ជា​អ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​ដើម្បី​ឃើញ​អាបត្តិ១​។​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​ព្រោះ​មិន​សំដែង​អាបត្តិ​គឺ​ ​ភិក្ខុ​ជា​អ្នកបង្កហេតុ​។​បេ​។​ ​ជា​អ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់