[​៣៤៥​]​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​មក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​ប្រាប់​អ្វី​ ​ទើប​សំដែង​បាន​។​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ទុក​មក​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៩​ ​ដែល​មាន​វត្ថុ​ផ្សេង​ៗ​គ្នា​ ​ហើយ​គួរ​ប្រាប់​វត្ថុ​ ​ទើប​សំដែង​បាន​។​
​[​៣៤៦​]​ ​អាបត្តិ​ប៉ុន្មាន​យ៉ាង​ ​ដែល​ត្រូវ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជា​គំរប់៣ដង​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ ​ព្រោះ​ពោល​ជា​បច្ច័យ​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ ​ព្រោះ​ទំពាស៊ី​ ​(​សាច់​)​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ ​ព្រោះ​ភោជន​ជា​បច្ច័យ​។​ ​អាបត្តិ៣​ ​ដែល​ត្រូវ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជា​គំរប់៣ដង​ ​អាបត្តិ៦​ ​ដែល​ត្រូវ​ ​ព្រោះ​ពោល​ជា​បច្ច័យ​។​ ​អាបត្តិ៣​ ​ដែល​ត្រូវ​ ​ព្រោះ​ទំពាស៊ី​ ​(​សាច់​)​ ​អាបត្តិ៥​ ​ដែល​ត្រូវ​ ​ព្រោះ​ភោជន​ជា​បច្ច័យ​។​
ថយ | ទំព័រទី ៣៨២ | បន្ទាប់