​[​៣៥៧​]​ ​ក្នុង​សាសនា​នេះ​ ​បុគ្គល​ត្រូវឲ្យ​ចីវរ​ដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​ដែល​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​មាន​អ្នកទទួល​ដ៏​សមគួរ​ហើយ​ ​បុគ្គល​ត្រូវឲ្យ​ចីវរ​ ​ដល់​បុគ្គល​ប៉ុន្មាន​ពួក​ ​មិន​ត្រូវឲ្យ​ដល់​បុគ្គល​ប៉ុន្មាន​ពួក​។​ ​ក្នុង​សាសនា​នេះ​ ​បុគ្គល​ត្រូវឲ្យ​ចីវរ​ដល់​បុគ្គល៥ពួក​(​១​)​ ​ដែល​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​មាន​អ្នកទទួល​ដ៏​សមគួរ​ ​បុគ្គល​ត្រូវឲ្យ​ចីវរ​ ​ដល់​បុគ្គល៧ពួក​ ​មិន​ត្រូវឲ្យ​ដល់​បុគ្គល១៦ពួក​ទេ​។​
​[​៣៥៨​]​ ​ភិក្ខុ​បិទបាំង​អាបត្តិ​អស់​មួយ​រយ​រាត្រី​ ​ត្រូវជា​ប៉ុន្មាន​រយ​អាបត្តិ​ ​ហើយ​ចូល​បរិវាស​ ​នៅ​ប៉ុន្មាន​រាត្រី​ ​ទើប​រួច​ ​(​ចាក​អាបត្តិ​)​បាន​។​ ​ភិក្ខុ​បិទបាំង​អាបត្តិ​អស់​មួយ​រយ​រាត្រី​ ​ត្រូវជា​មួយ​ពាន់​(​២​)​ ​អាបត្តិ​ ​ហើយ​ចូល​បរិវាស​ ​នៅ១០រាត្រី​ ​ទើប​រួច​ ​(​ចាក​អាបត្តិ​នោះ​)​បាន​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សហធម្មិក​ទាំង៥​។​ ​(​២​)​ ​រាត្រី​ទី១​ ​ភិក្ខុ​ត្រូវអាបត្តិ​មួយ​រយ​ ​ហើយក៏​បិទបាំង​ទុក​អស់១០រាត្រី​ ​លុះដល់​ថ្ងៃទី១១​ ​ទើបត្រូវ​អាបត្តិ​មួយ​រយ១លើក​ទៀត​ ​ហើយក៏​បិទបាំង​ទុក​អស់១០រាត្រី​ ​ទើបត្រូវ​អាបត្តិ​មួយ​រយ១លើក​ទៀត​ ​ត្រូវ​នឹង​បិទបាំង​យ៉ាងនេះ​ ​ដរាបដល់១០លើក​ ​រួម​រាត្រី​ទាំងអស់​ ​មួយ​រយ​រាត្រី​ ​រួម​អាបត្តិ​ជា១ពាន់​។​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់