[​៣៦១​]​ ​កម្ម​មាន​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​(​កម្ម​នោះ​)​ ​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​ ​មិន​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​។​ ​កម្ម​មាន៦​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិន័យ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​បណ្តា​កម្ម​ទាំង៦នេះ​ ​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ប្រកបដោយ​ធម៌​ ​មានតែ១ពួក​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥​។​
​[​៣៦២​]​ ​កម្ម​មាន​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិនយ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​ ​(​កម្ម​នោះ​)​ ​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​ ​មិន​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​។​ ​កម្ម៤​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ក្នុង​វិនយ​វត្ថុ​ ​ក្នុង​នគរ​ចម្បា​
ថយ | ទំព័រទី ៣៩០ | បន្ទាប់