ទោសៈកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ មោហៈកើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ បដិភាណ (សេចក្តីឈ្លាស) កើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ ចិត្តរបស់បុគ្គលដែលប្រាថ្នានឹងដើរចេញទៅ កើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១។ អានិសង្សការបោសមាន៥យ៉ាង គឺចិត្តរបស់ខ្លួនក៏ជ្រះថ្លា១ ចិត្តរបស់អ្នកដទៃក៏ជ្រះថ្លា១ ពួកទេវតាតែងពេញចិត្ត១ អ្នកបោសរមែងសន្សំនូវការដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីជ្រះថ្លា១ លុះដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក១។ អានិសង្សការបោសមាន៥យ៉ាងដទៃទៀត គឺចិត្តរបស់ខ្លួនជ្រះថ្លា១ ចិត្តរបស់អ្នកដទៃក៏ជ្រះថ្លា១ ពួកទេវតាតែងពេញចិត្ត១ ឈ្មោះថាធ្វើតាមសាសនារបស់ព្រះសាស្តា១ ប្រជុំជនជាខាងក្រោយនឹងយកតម្រាប់តាម១។
[៦៣] វិន័យធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនរៀនទីកំណត់ភាសារបស់ខ្លួន១ មិនរៀនទីកំណត់ភាសារបស់ជនដទៃ១ លុះមិនរៀនទីកំណត់ភាសារបស់ខ្លួនហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ លុះមិនរៀនទីកំណត់ភាសារបស់ជនដទៃហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ កាត់សេចក្តីមិនត្រូវតាមពាក្យប្តេជ្ញា១។ វិនយធរ ដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថា