គឺស្គាល់អធិករណ៍១ ស្គាល់មូលរបស់អធិករណ៍១ ស្គាល់ហេតុដែលកើតអធិករណ៍១ ស្គាល់សេចក្តីរលត់អធិករណ៍១ ស្គាល់បដិបទាឲ្យដល់នូវសេចក្តីរលត់អធិករណ៍១។ វិនយធរប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់វត្ថុ១ មិនស្គាល់និទាន១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់អនុប្បញ្ញត្តិ១ មិនស្គាល់គន្លងនៃពាក្យដែលតគ្នា១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់អនុប្បញ្ញត្តិ១ ស្គាល់គន្លងនៃពាក្យដែលតគ្នា១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់ញត្តិ១ មិនស្គាល់កិរិយាធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាសក្នុងកិច្ចខាងចុង១ មិនស្គាល់កាលគួរ១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់ញត្តិ១ ស្គាល់កិរិយាធ្វើញត្តិ១