សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ជា​អ្នក​អាច​ឲ្យ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​សិក្សា​ក្នុង​អភិ​សមា​ចារិកា​សិក្ខា​បាន១​ ​អាច​ទូន្មាន​ក្នុង​អាទិ​ព្រហ្មចរិយ​កា​សិក្ខា១​ ​អាច​ទូន្មាន​ក្នុង​អភិ​ធម៌១​ ​អាច​ទូន្មាន​ក្នុង​អភិ​វិន័យ១​ ​អាច​ដោះ​តាម​ធម៌​ ​នូវ​ទិដ្ឋិ​ខុស​ដែល​កើតឡើង១​ ​មាន​វស្សា១០​ ​ឬ​មាន​វស្សា​ច្រើនជាង១០ឡើង​ទៅ១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​ក៏​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ភិក្ខុ​នោះ​ចេះ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុព្យញ្ជនៈ​ ​គឺ​អក្ខរៈ​ ​និង​បទ១​ ​មាន​វស្សា១០​ ​ឬ​មាន​វស្សា​ច្រើនជាង១០ឡើង​ទៅ១​។​
 [​៧៣​]​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌​មាន៦​។​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌​មាន៦​។​

​ចប់​ ​ឆ​ក្កៈ​ ​(​ពួក​ប្រាំ​មួយ​ៗ​)​។​

ថយ | ទំព័រទី ៨០ | បន្ទាប់