ទទួល​សុខទុក្ខ​យ៉ាងនោះ​ ​មាន​អាយុ​កំណត់​ប៉ុណ្ណោះ​ ​លុះ​អាត្មាអញ​ច្យុត​ចាកទី​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ទីនេះ​ ​ភិក្ខុ​នោះ​រលឹក​នូវ​ចំណែក​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​មាន​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ១​ ​ភិក្ខុ​នោះ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ឧត្តម​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ពួក​នេះ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយបុគ្គល​ ​ជា​អ្នក​យល់​ខុស​ ​ប្រកាន់​ស៊ប់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​សត្វ​ពួក​នោះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ម្យ៉ាងទៀត​ថា​ ​អើហ្ន៎​ ​សត្វ​ពួក​នេះ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ព្រះ​អរិយបុគ្គល​ ​ជា​អ្នក​យល់​ត្រូវ​ ​ប្រកាន់​ស៊ប់​នូវ​កម្ម​តាម​សេចក្តី​យល់​ត្រូវ​ ​សត្វ​ពួក​នោះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​និង​ឋានសួគ៌​ ​ទេវលោក​ ​ភិក្ខុ​នោះ​មាន​ចក្ខុ​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​
ថយ | ទំព័រទី ៨៦ | បន្ទាប់