បានឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ឧត្តម​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូច្នេះ១​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយ​ ​ដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​ ​វិន័យធរ​ ​ដែល​ប្រកបដោយ​អង្គ៧​ ​រមែង​ល្អ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ជា​អ្នកមានសីល១​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ១​ ​ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ទូលាយ​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​ឈាន​នាំឲ្យ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយ​ ​ដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​។​ ​វិន័យធរ​ ​ដែល​ប្រកបដោយ​អង្គ៧ដទៃទៀត​ ​រមែង​ល្អ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ជា​អ្នកចេះ​ចាំ​ច្រើន​។​បេ​។​ ​បាន​យល់​ជ្រាលជ្រៅ​
ថយ | ទំព័រទី ៨៧ | បន្ទាប់