រមែង​ល្អ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​រលឹក​ឃើញ​នូវ​ចំណែក​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​មាន​ច្រើនប្រការ១​។​បេ​។​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ឧត្តម​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន១​។​បេ​។​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយ​ ​ដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​។​
 [​៧៧​]​ ​អសទ្ធម្ម​មាន៧យ៉ាង​ ​គឺ​បុគ្គល​មិន​មាន​សទ្ធា១​ ​មិន​ខ្មាសបាប១​ ​មិន​ល្អែង​នឹង​បាប១​ ​ចេះដឹង​តិច១​ ​ខ្ជិលច្រអូស១​ ​ភ្លេចស្មារតី១​ ​ឥត​ប្រាជ្ញា១​។​ ​ព្រះ​សទ្ធម្ម​មាន៧យ៉ាង​ ​គឺ​បុគ្គល​មាន​សទ្ធា១​ ​ខ្មាសបាប១​ ​ល្អែង​នឹង​បាប១​ ​ចេះដឹង​ច្រើន១​ ​ប្រារព្ធ​ព្យាយាម១​ ​មានស្មារតី​ខ្ជាប់ខ្ជួន១​ ​មាន​ប្រាជ្ញា១​។​

​ចប់​ ​សត្ត​កៈ​ ​(​ពួក​ប្រាំ​ពីរ​ៗ​)​។​

ថយ | ទំព័រទី ៨៩ | បន្ទាប់