វិន័យបិដក​/​បរិវារ​/​ទុតិយភាគ​

​ខន្ធក​បុច្ឆា​

 ​[​១​]​ ​ខ្ញុំ​នឹង​សួរ​ឧបសម្បទា​ខន្ធកៈ​ ​ដែល​ប្រកបដោយ​និទាន​ ​(​ហេតុ​ដែល​ទ្រង់​បញ្ញត្ត​សិក្ខាបទ​)​ ​ប្រកបដោយ​និទ្ទេស​ ​(​សំដែង​អំពី​បុគ្គល​ជាដើម​)​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​(​១​)​ ​មាន​ប៉ុន្មាន​។​
 ខ្ញុំ​នឹង​ឆ្លើយ​ឧបសម្បទា​ខន្ធកៈ​ ​ដែល​ប្រកបដោយ​និទាន​ ​ប្រកបដោយ​និទ្ទេស​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​ ​មាន២​។​
 ​[​២​]​ ​ខ្ញុំ​នឹង​សួរ​ឧបោសថក្ខន្ធកៈ​ ​ដែល​ប្រកបដោយ​និទាន​ ​ប្រកបដោយ​និទ្ទេស​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​ ​មាន​ប៉ុន្មាន​។​
 ​ខ្ញុំ​នឹង​ឆ្លើយ​ឧបោសថក្ខន្ធកៈ​ ​ដែល​ប្រកបដោយ​និទាន​ ​ប្រកបដោយ​និទ្ទេស​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​ ​មាន៣​។​
 [​៣​]​ ​ខ្ញុំ​នឹង​សួរ​វស្សូ​បនាយិ​ក​ក្ខន្ធ​កៈ​ ​ដែល​ប្រកបដោយ​និទាន​ ​ប្រកបដោយ​និទ្ទេស​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​ ​មាន​ប៉ុន្មាន​។​
 ​ខ្ញុំ​នឹង​ឆ្លើយ​វស្សូ​បនាយិ​ក​ក្ខន្ធ​កៈ​ ​ដែល​ប្រកបដោយ​និទាន​ ​ប្រកបដោយ​និទ្ទេស​ ​អាបត្តិ​របស់​បទឧក្រិដ្ឋ​ ​មាន១​។​
​(​១​)​ ​បទ​ដែល​ព្រះអង្គ​ ​ទ្រង់​ហាមមិនឲ្យ​ភិក្ខុ​ឲ្យ​ឧបសម្បទា​ ​ដល់​បុគ្គល​មាន​អាយុ​មិន​គ្រប់២០ឆ្នាំ​ជាដើម​។​
ទំព័រទី ១ | បន្ទាប់