ភិក្ខុសង្ឃ​មាន​ពួក១០​។​ ​គណៈសង្ឃ​ពួក១០​ ​គួរឲ្យ​ឧបសម្បទា​បាន​។​ ​សំពត់​បំសុកូល​មាន១០យ៉ាង​។​ ​ការ​ទ្រទ្រង់​ចីវរ​មាន១០យ៉ាង​។​ ​អតិរេកចីវរ​ ​ភិក្ខុ​ត្រូវ​ប្រើប្រាស់​បាន​កំណត់​ត្រឹម១០ថ្ងៃ​។​ ​ទឹក​សុក្កៈ​មាន១០យ៉ាង​។​ ​ស្រី​មាន១០ពួក​។​ ​ភរិយា​មាន១០ពួក​។​ ​វជ្ជី​បុត្ត​ក​ភិក្ខុ​ទាំងឡាយ​ ​សំដែង​វត្ថុ​ទាំង១០ប្រការ​ ​ក្នុង​ក្រុង​វេសាលី​។​ ​អ​វន្ទិ​យ​បុគ្គល​មាន១០ពួក​។​ ​អក្កោសវត្ថុ​មាន១០យ៉ាង​។​ ​ភិក្ខុ​នាំពាក្យ​ញុះញង់​ ​ដោយ​អាការ១០​។​ ​សេនាសនៈ​មាន១០យ៉ាង​។​ ​ជន​ទាំងឡាយ​បាន​សូមពរ​ទាំង១០​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​ធម៌​មាន១០​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌​មាន១០​។​ ​អានិសង្ស​បបរ​មាន១០យ៉ាង​។​ ​សាច់​ដែល​ភិក្ខុ​មិន​គួរ​ឆាន់​ ​មាន១០យ៉ាង​។​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់​ ​មាន១០​។​ ​ភិក្ខុ​មាន​វស្សា​គ្រប់១០​ ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ទើប​គួរឲ្យ​បព្វជ្ជា​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​។​ ​ភិក្ខុនី​មាន​វស្សា​គ្រប់១០​ ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ទើប​គួរឲ្យ​បព្វជ្ជា​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​
ថយ | ទំព័រទី ១០០ | បន្ទាប់