បក​រណៈ​សំដែង​អំពី​អំណាច​ប្រយោជន៍​


 [​៩២​]​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​នៅ​សប្បាយ​ដល់​សង្ឃ១​ ​ដើម្បី​សង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស១​ ​ដើម្បី​នៅជា​សុខ​ស្រួល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​រារាំង​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បរលោក១​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​តំ​កល់​នៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​។​
 [​៩៣​]​ ​អំណាច​ប្រយោជន៍​ណា​ ​ដែល​ជា​សេចក្តីល្អ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​ណា​សប្បាយ​ដល់​សង្ឃ​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សង្កត់សង្កិន​ ​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​នៅជា​សុខ​ស្រួល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​
ថយ | ទំព័រទី ១១០ | បន្ទាប់