​សង្ឃាទិសេស​សិក្ខាបទ៧​ ​និ​ស្ស​គ្គិ​យសិ​ក្ខា​បទ៨​ ​ខុទ្ទក​សិក្ខាបទ៣២​ ​បាដិទេសនីយ​សិក្ខាបទ២​ ​សេ​ក្ខិ​យសិ​ក្ខា​បទ៣​ ​ទាំង៥៦សិក្ខាបទ​ ​(​នេះ​)​ ​ព្រះពុទ្ធ​ដែល​ជា​អាទិច្ចពន្ធុ​ ​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​ទាំង៦​ ​សិក្ខាបទ​ទាំងអស់​មាន២៩៤​ ​ព្រះ​គោតម​ដ៏​មានយស​ ​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​សាវត្ថី​។​
​[​១០២​]​ ​ខ្ញុំ​ព្រះអង្គ​បាន​សួរ​ហើយ​ ​នូវ​ប្រស្នា​ណា​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​(​១ទៀត​)​ ​ពាក្យ​ណា​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ទូល​សួរ​ហើយ​ ​ព្រះអង្គ​ក៏បាន​ព្យាករ​ពាក្យ​នោះ​ ​ដោយ​មិន​មាន​លើសខ្វះ​។​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​នូវ​ប្រស្នា​ដោយឡែក​ទៀត​ ​សូម​ទ្រង់​សំដែង​នូវ​ប្រស្នា​នោះ​មក​។​ ​សូម​សួរ​ថា​ ​គរុកាបត្តិ​ក្តី​ ​លហុកាបត្តិ​ក្តី​ ​សាវ​សេសា​បត្តិ​ក្តី​ ​អ​នវ​សេសា​បត្តិ​ក្តី​ ​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់