សូម​វត្ថុ​ ​ដែល​ពួក​ជន​ដទៃ​ ​តែង​រាប់អាន​ថា​ ​ជា​របស់​អញ​ ​ទោះជា​ទឹកដោះថ្លា​ក្តី​ ​ប្រេង​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ទឹកអំពៅ​ក្តី​ ​ត្រី​សាច់​ក្តី​ ​ទឹកដោះស្រស់​ ​ឬ​ទឹកដោះជូរ​ក្តី​ ​ដោយខ្លួនឯង​ ​ភិក្ខុនី​ ​(​នោះ​)​ ​ដល់ហើយ​នូវ​សេចក្តី​តិះដៀល​ ​ក្នុង​សាសនា​ព្រះ​សុគត​ ​គឺ​ត្រូវ​បាដិទេសនីយៈ​។​
​[​១២៥​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​ទុក្កដ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​អំពើអាក្រក់​ណា​ ​ទោះ​ខុស​ក្តី​ ​ឆ្គាំឆ្គង​ក្តី​ ​ភ្លាំងភ្លាត់​ក្តី​ ​មនុស្ស​ធ្វើអំពើ​បាប​ណាមួយ​ ​ទោះ​ក្នុង​ទី​ចំពោះមុខ​ក្តី​ ​ក្នុង​ទី​កំបាំងមុខ​ក្តី​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ហៅថា​ ​អំពើអាក្រក់​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​ទុក្កដ​។​
​[​១២៦​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​ទុព្ភាសិត​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​បទ​ណា​ ​ដែល​បុគ្គល​ពោល​អាក្រក់​ក្តី​ ​ភ្លាំងភ្លាត់​ក្តី​ ​សៅហ្មង​ក្តី​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់