​អាកាស​ ​ជា​ដំណើរ​របស់​ពួក​បក្សី​ ​សេចក្តី​វិនាស​ ​ជា​ដំណើរ​របស់​សង្ខតធម៌​ទាំងឡាយ​ ​ព្រះនិព្វាន​ ​ជា​ដំណើរ​របស់​ព្រះអរហន្ត​។​

​ចប់​ ​គា​ថា​សង្គ​ណិ​កៈ​ ​(​គាថា​ឆ្លូក​ឆ្លាស់គ្នា​)​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​គា​ថា​សង្គ​ណិ​កៈ​នោះ​ ​ដូច្នេះ​


​[​១២៨​]​ ​សំដែង​អំពី​សិក្ខាបទ​ទាំងឡាយ​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​ទាំង​ប្រាំពីរ១​ ​សំដែង​អំពី​វិបត្តិ៤យ៉ាង​ ​របស់​ភិក្ខុ​ ​និង​ភិក្ខុនី១​ ​សំដែង​អំពី​សិក្ខាបទ​ជា​សាធារណៈ​ ​និង​អសាធារណៈ​ ​របស់​ពួក​ភិក្ខុ​ ​និង​ភិក្ខុនី១​ ​គា​ថា​សង្គ​ណិ​កៈ​ ​(​គាថា​ឆ្លូក​ឆ្លាស់គ្នា​)​ ​នេះ​ ​លោក​សំដែង​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​សាសនា​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់