មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​ ​មាន​អ្វី​ជា​អង្គ​ ​មាន​អ្វី​ជាស​មុ​ដ្ឋាន​។​ ​អនុ​វា​ទា​ធិ​ករណ៍​។​បេ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​អ្វី​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អ្វី​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​ ​មាន​អ្វី​ជា​អង្គ​ ​មាន​អ្វី​ជាស​មុ​ដ្ឋាន​។​ ​វិវាទាធិករណ៍​ ​មាន​បច្ច័យ​ ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​បច្ច័យ​ ​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​បច្ច័យ​ ​ជា​កំណើត​ ​មាន​បច្ច័យ​ជា​ដែន​ ​មាន​បច្ច័យ​ជា​អង្គ​ ​មាន​បច្ច័យ​ជាស​មុ​ដ្ឋាន​។​ ​អនុ​វា​ទា​ធិ​ករណ៍​។​បេ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​បច្ច័យ​ ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​បច្ច័យ​ ​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​បច្ច័យ​ ​ជា​កំណើត​ ​មាន​បច្ច័យ​ជា​ដែន​ ​មាន​បច្ច័យ​ជា​អង្គ​ ​មាន​បច្ច័យ​ជាស​មុ​ដ្ឋាន​។​
 [​១៣២​]​ ​អធិករណ៍៤យ៉ាង​ ​មាន​មូល​ប៉ុន្មាន​ ​មាន​សមុដ្ឋាន​ប៉ុន្មាន​។​ ​អធិករណ៍៤យ៉ាង​ ​មាន​មូល៣៣​ ​មាន​សមុដ្ឋាន៣៣​។​ ​អធិករណ៍៤យ៉ាង​ ​មាន​មូល៣៣ដូចម្តេច​។​ ​វិវាទាធិករណ៍​ ​មាន​មូល១២​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​មូល១៤​ ​អាប​ត្តា​ធិ​ករណ៍​ ​មាន​មូល៦​ ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​មូល១​ ​គឺ​សង្ឃ​។​ ​អធិករណ៍៤យ៉ាង​ ​មាន​មូល៣៣​ ​(​ដូច​រាប់​មក​)​ ​នេះឯង​។​ ​អធិករណ៍៤យ៉ាង​ ​មាន​សមុដ្ឋាន៣៣​ ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់