ប៉ុន្មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​ ​រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន​ ​រម្ងាប់​ក្នុង​ទី​ដូចម្តេច​ ​រម្ងាប់​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្តា​វិបត្តិ៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ១​ ​គឺ​អាចារ​វិបត្តិ​ ​បណ្តា​អធិករណ៍៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​ចាត់ជា​ ​អាប​ត្តា​ធិ​ករណ៍​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្តិ២គឺ​ ​កង​នៃ​អាបត្តិ​បាចិត្តិយៈ​ ​ក៏​មាន​ ​កង​នៃ​អាបត្តិ​ទុក្កដ​ ​ក៏​មាន​ ​បណ្តា​សមុដ្ឋាន​ ​នៃ​អាបត្តិ៦យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៣​ ​រម្ងាប់​ដោយ​អធិករណ៍១​ ​គឺ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ក្នុង​ទី​ទាំង៣​ ​គឺ​កណ្តាល​ជំនុំ​សង្ឃ១​ ​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​ ​និង​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​ក៏​មាន​ខ្លះ​ ​សម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ ​ក៏​មាន​ខ្លះ​។​
 [​១៣៤​]​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ជា​អាបត្តិ​ ​ឬ​ជា​អនាបត្តិ​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មិនមែន​ជា​អាបត្តិ​ទេ​។​ ​ចុះ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អើ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ដែរ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​។​ ​ភិក្ខុ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់