[​១៣៧​]​ ​វិវាទាធិករណ៍​ ​ទៅជា​អនុ​វា​ទា​ធិ​ករណ៍​ ​ទៅជា​អាប​ត្តា​ធិ​ករណ៍​ ​ទៅជា​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ដែរ​ឬទេ​។​ ​វិវាទាធិករណ៍​ ​មិនទៅ​ជា​អនុ​វា​ទា​ធិ​ករណ៍​ទេ​ ​មិនទៅ​ជា​អាប​ត្តា​ធិ​ករណ៍​ទេ​ ​មិនទៅ​ជា​កិ​ច្ចា​ធិ​ករណ៍​ទេ​។​ ​ប៉ុន្តែ​អនុ​វា​ទា​ធិ​ករណ៍​ ​អាប​ត្តា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ឡើង​ ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​។​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​។​ ​(​មាន​សេចក្តី​អធិប្បាយ​ថា​)​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ជជែកគ្នា​ថា​ ​សភាវៈ​នេះ​ជា​ធម៌​ក្តី​ ​ថាស​ភាវៈ​នេះ​ ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​ថា​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​ថា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ក្តី​ ​សេចក្តី​ប្រកួត​ប្រកាន់​ ​ជម្លោះ​ ​សេចក្តី​ប្រកាន់​ខុស​ ​សេចក្តី​ជជែក​ ​ការ​និយាយ​បែក​ផ្សេង​ពីគ្នា​ ​ការ​និយាយ​ផ្តេសផ្តាស​ ​ការ​និយាយ​ដើម្បីឲ្យ​គេ​ព្រួយចិត្ត​ ​សេចក្តី​ប្រកែក​ប្រណាំង​ណា​ ​ក្នុង​សភាវៈ​ទាំងនោះ​ ​នេះ​ដែល​ព្រះ​សាស្តា​ត្រាស់​ហៅថា​ ​វិវាទាធិករណ៍​។​ ​សង្ឃ​ជជែកគ្នា​ ​ព្រោះ​វិវាទាធិករណ៍​ ​ហៅថា​ ​វិវាទាធិករណ៍​។​ ​កាលដែល​សង្ឃ​ជជែកគ្នា​ទាំង​ចោទ​ផង​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​កាលដែល​សង្ឃ​ចោទ​ ​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​)​ ​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​។​ ​សង្ឃ​ធ្វើ​កម្ម​ ​ព្រោះ​អាបត្តិ​នោះ​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​អាប​ត្តា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​កើតមាន​ ​ព្រោះតែ​បច្ច័យ​នៃ​វិវាទាធិករណ៍​ ​ដូច​បាន​អធិប្បាយ​មកនេះ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់