[​១៣៩​]​ ​អាប​ត្តា​ធិ​ករណ៍​ ​ទៅជា​កិ​ច្ចា​ធិ​ករណ៍​ ​ទៅជា​វិវាទាធិករណ៍​ ​ទៅជា​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​មិនទៅ​ជា​កិ​ច្ចា​ធិ​ករណ៍​ ​មិនទៅ​ជា​វិវាទាធិករណ៍​ ​មិនទៅ​ជា​អនុ​វា​ទា​ធិ​ករណ៍​ទេ​។​ ​ប៉ុន្តែ​កិ​ច្ចា​ធិ​ករណ៍​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​តែង​កើតមាន​ ​ព្រោះតែ​បច្ច័យ​នៃ​អាប​ត្តា​ធិ​ករណ៍​។​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​។​ ​(​មាន​សេចក្តី​អធិប្បាយ​ថា​)​ ​កង​នៃ​អាបត្តិ​ទាំង៥​ ​ក៏​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​កង​នៃ​អាបត្តិ​ទាំង៧​ ​ក៏​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​ ​នេះ​ដែល​ព្រះ​សាស្តា​ ​ត្រាស់​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​។​ ​សង្ឃ​ជជែកគ្នា​ ​ព្រោះ​អាប​ត្តា​ធិ​ករណ៍​ ​ហៅថា​ ​វិវាទាធិករណ៍​។​ ​កាលដែល​ជជែក​ទាំង​ចោទ​ផង​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​កាលដែល​ចោទ​ ​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​)​ ​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​។​ ​សង្ឃ​ធ្វើ​កម្ម​ ​ព្រោះ​អាបត្តិ​នោះ​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​តែង​កើតមាន​ ​ព្រោះ​បច្ច័យ​នៃ​អាប​ត្តា​ធិ​ករណ៍​ ​ដូច​បាន​អធិប្បាយ​មក​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់