[​២៩​]​ ​បុគ្គល​ដែល​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មាន២ពួក​ ​គឺ​ ​បុគ្គល​សាបសូន្យ​ចាក​កាល១​ ​បុគ្គល​សាបសូន្យ​ចាក​អវយវៈ១​។​ ​បុគ្គល​ដែល​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មាន២ពួក​ដទៃទៀត​ ​គឺ​ ​បុគ្គល​ជា​វត្ថុ​វិបត្តិ១​ ​បុគ្គល​ធ្លាប់ធ្វើ​អំពើអាក្រក់១​។​ ​បុគ្គល​ដែល​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មាន២ពួក​ដទៃទៀត​ ​គឺ​ ​បុគ្គល​មាន​ ​(​បរិក្ខារ​)​ ​មិន​គ្រប់គ្រាន់១​ ​បុគ្គល​មាន​ ​(​បរិក្ខារ​)​ ​គ្រប់គ្រាន់​ហើយ​ ​តែ​មិន​សូម​ ​(​ឧបសម្បទា​)​១​។​ ​ភិក្ខុ​មិន​ត្រូវ​នៅ​អាស្រ័យ​នឹង​បុគ្គល២ពួក​ ​គឺ​ ​បុគ្គល​ជា​អលជ្ជី១​ ​បុគ្គល​ពាល១​។​ ​ភិក្ខុ​មិន​ត្រូវឲ្យ​និស្ស័យ​ ​ដល់​បុគ្គល២ពួក​ ​គឺ​ ​បុគ្គល​ជា​អលជ្ជី១​ ​បុគ្គល​ជា​លជ្ជី​ ​តែ​មិនបាន​សូម១​។​ ​ភិក្ខុ​ត្រូវឲ្យ​និស្ស័យ​ ​ដល់​បុគ្គល២ពួក​ ​គឺ​ ​បុគ្គល​ល្ងង់១​ ​បុគ្គល​ជា​លជ្ជី​ ​ហើយ​បាន​សូម១​។​ ​បុគ្គល​ដែល​មិន​គួរ​ត្រូវអាបត្តិ​ ​មាន២គឺ​ ​ព្រះពុទ្ធ១​ ​ព្រះ​បច្ចេកពុទ្ធ១​។​ ​បុគ្គល​ដែល​គួរ​នឹង​ត្រូវអាបត្តិ​មាន២គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​។​ ​បុគ្គល​មិន​គួរ​នឹង​ត្រូវអាបត្តិ​ ​ព្រោះ​ក្លែង​ ​មាន២គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​ដែល​ជា​អរិយបុគ្គល​។​ ​បុគ្គល​ដែល​គួរ​នឹង​ត្រូវអាបត្តិ​ ​ព្រោះ​ក្លែង​ ​មាន២គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​ដែល​ជា​បុថុជ្ជន​។​ ​បុគ្គល​មិន​គួរ​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ ​ដែល​ប្រកបដោយ​ទោស​យ៉ាង​ធំ​ ​ព្រោះ​ក្លែង​ ​មាន២គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​ដែល​ជា​ព្រះ​អរិយបុគ្គល​។​ ​បុគ្គល​គួរ​នឹង​ប្រព្រឹត្ត​កន្លង​នូវ​វត្ថុ​ ​ដែល​ប្រកបដោយ​ទោស​យ៉ាង​ធំ​ ​ព្រោះ​ក្លែង​ ​មាន២គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​ដែល​ជា​បុថុជ្ជន​។​
ថយ | ទំព័រទី ១៦ | បន្ទាប់