[​១៤៥​]​ ​សមថៈ​ទាំង៧​ ​មាន​មូល​ប៉ុន្មាន​ ​មាន​សមុដ្ឋាន​ប៉ុន្មាន​។​ ​សមថៈ​ទាំង៧​ ​មាន​មូល២៦​ ​មាន​សមុដ្ឋាន៣៦​។​ ​សមថៈ​ ​ទាំង៧​ ​មាន​មូល២៦​ ​(​នោះ​)​ ​ដូចម្តេច​។​ ​សម្មុ​ខា​វិន័យ​ ​មាន​មូល៤​ ​គឺ​ចំពោះមុខ​សង្ឃ១​ ​ចំពោះមុខ​ធម៌១​ ​ចំពោះមុខ​វិន័យ១​ ​ចំពោះមុខ​បុគ្គល១​។​ ​សតិវិន័យ​មាន​មូល៤​។​ ​អ​មូឡ្ហ​វិន័យ​ ​មាន​មូល៤​។​ ​បដិញ្ញាត​ក​រណៈ​ ​មាន​មូល២​ ​គឺ​បុគ្គល​ណា​សំដែង១​ ​សំដែង​ចំពោះ​បុគ្គល​ណា១​។​ ​យេ​ភុយ្យសិ​កា​ ​មាន​មូល៤​ ​តស្ស​បា​បិយ​សិកា​ ​មាន​មូល៤​។​ ​តិណ​វត្ថា​រកៈ​ ​មាន​មូល៤​ ​គឺ​ចំពោះមុខ​សង្ឃ១​ ​ចំពោះមុខ​ធម៌១​ ​ចំពោះមុខ​វិន័យ១​ ​ចំពោះមុខ​បុគ្គល១​។​ ​នេះ​ជា​មូល២៦​ ​របស់​សមថៈ​ទាំង៧​។​ ​សមថៈ​ទាំង​(​១​)​៧​ ​មាន​សមុដ្ឋាន៣៦​ ​(​នោះ​)​ ​ដូចម្តេច​ខ្លះ​។​ ​ការ​ធ្វើញត្តិ​ ​ការបញ្ឈប់​ញត្តិ​ ​ការ​ចូល​ទៅ​ធ្វើ​ដោយខ្លួនឯង​ ​ការ​បង្គាប់​ឲ្យ​គេ​ចូល​ទៅ​ធ្វើ​ ​ការ​ទទួលបង្គាប់​ ​ការ​មិន​ហាមឃាត់​នូវ​សង្ឃកម្ម​ ​គឺ​សតិវិន័យ​។​ ​នូវ​សង្ឃកម្ម​ ​គឺ​អ​មូឡ្ហ​វិន័យ​។​បេ​។​ ​នូវ​សង្ឃកម្ម​ ​គឺ​បដិញ្ញាត​ក​រណៈ​។​បេ​។​ ​នូវ​សង្ឃកម្ម​ ​គឺ​យេ​ភុយ្យសិ​កា​។​បេ​។​
​(​១​)​ ​អដ្ឋកថា​ពន្យល់​ថា​ ​ត្រង់​ពាក្យ​បុច្ឆា​អំពី​សមុដ្ឋាន​ ​ដែល​លោក​ពោល​ថា​ ​សមថៈ​ទាំង៧​ ​មាន​សមុដ្ឋាន៣៦​ ​នោះ​តើ​ដូចម្តេច​ ​ដូច្នេះ​ ​ក៏​មែនពិត​ហើយ​ ​តែ​បាន​ជា​លោក​ចែក​តែ​សមថៈ៦​ ​ក្នុង​សម​ថៈ​មួយ​ៗ​ ​មាន​សមុដ្ឋាន​ប្រាំ​មួយ​ៗ​ ​ដូច្នេះ​វិញ​ ​ព្រោះ​សម្មុ​ខា​វិន័យ​ ​មិន​មាន​សមុដ្ឋាន​ទេ​ ​ដោយ​មិនបាន​សង្គ្រោះ​ចូលក្នុង​កម្ម​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់