វិវាទ​នេះ​ ​មិន​ចាត់ជា​អធិករណ៍​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​វិវាទ​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​អាប​ត្តា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​អធិករណ៍​នេះ​ ​មិន​ចាត់ជា​វិវាទ​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​ចាត់ជា​អធិករណ៍​ផង​ ​ជា​វិវាទ​ផង​។​ ​វិវាទាធិករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​វិវាទ​ផង​។​ ​
 [​១៤៨​]​ ​ការ​ចោទ​ ​ចាត់ជា​អនុ​វា​ទា​ធិ​ករណ៍​ ​ការ​ចោទ​ ​មិន​ចាត់ជា​អធិករណ៍​ ​អធិករណ៍​ ​មិន​ចាត់ជា​ការ​ចោទ​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការ​ចោទ​ផង​ ​ការ​ចោទ​ ​ចាត់ជា​អនុ​វា​ទា​ធិ​ករណ៍​ក៏​មាន​ ​ការ​ចោទ​ ​មិន​ចាត់ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិន​ចាត់ជា​ការ​ចោទ​ក៏​មាន​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការ​ចោទ​ផង​ក៏​មាន​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​ការ​ចោទ​ដូចម្តេច​ ​ដែល​ចាត់ជា​អនុ​វា​ទា​ធិ​ករណ៍​។​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​សីលវិបត្តិ​ក្តី​ ​ដោយ​អាចារ​វិបត្តិ​ក្តី​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​ ​ការ​ចោទ​ ​សេចក្តី​ប្រកាន់​ ​ការ​ពោល​ជជែក​ ​ការ​ពោល​តវ៉ា​ ​ការ​ពោល​បង្កាច់​ ​ការ​ខំ​ពោល​បង្ខូច​ ​ការ​បន្ថែម​កម្លាំង​ណា​ ​ក្នុង​វិបត្តិ​ទាំងនោះ​ ​ការ​ចោទ​នេះ​ ​ចាត់ជា​អនុ​វា​ទា​ធិ​ករណ៍​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​ការ​ចោទ​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​អធិករណ៍​។​ ​មាតា​ចោទ​បុត្ត​ក្តី​ ​បុត្ត​ចោទ
ថយ | ទំព័រទី ១៦៧ | បន្ទាប់