អាបត្តិ​(​១​)​ ​នេះ​ ​មិន​ចាត់ជា​អធិករណ៍​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​អាបត្តិ​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​អធិករណ៍​នេះ​ ​មិន​ចាត់ជា​អាបត្តិ​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​។​ ​អាប​ត្តា​ធិ​ករណ៍​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​អាបត្តិ​ផង​។​ ​
 [​១៥០​]​ ​កិច្ច​ ​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ ​កិច្ច​ ​មិន​ចាត់ជា​អធិករណ៍​ ​អធិករណ៍​ ​មិន​ចាត់ជា​កិច្ច​ ​ចាត់ជា​កិច្ច​ផង​ ​ជា​អធិករណ៍​ផង​ ​កិច្ច​ ​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​ក៏​មាន​ ​កិច្ច​ ​មិន​ចាត់ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិន​ចាត់ជា​កិច្ច​ក៏​មាន​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​កិច្ច​ផង​ក៏​មាន​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​កិច្ច​ដូចម្តេច​ ​ដែល​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​។​ ​កិច្ច​របស់​សង្ឃ​ ​ឬកម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើ​ណា​ ​គឺ​អបលោកនកម្ម១​ ​ញត្តិកម្ម១​ ​ញត្តិទុតិយកម្ម១​ ​ញត្តិ​ចតុត្ថកម្ម១​ ​កិច្ច​នេះ​ ​ទើប​ចាត់ជា​កិ​ច្ចា​ធិ​ករណ៍​បាន​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​កិច្ច​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​អធិករណ៍​។​ ​កិច្ច​ដែល​អន្តេវាសិក​ ​ត្រូវ​ធ្វើ​ដល់​អាចារ្យ​ ​កិច្ច​ដែល​សទ្ធិវិហារិក​ ​ត្រូវ​ធ្វើ​ដល់​ឧបជ្ឈាយ៍​ ​កិច្ច​ដែល​ភិក្ខុ​ត្រូវ​ធ្វើ​ដល់​ភិក្ខុ​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ ​កិច្ច​ដែល​ភិក្ខុ​ត្រូវ​ធ្វើ​ដល់​ភិក្ខុ​ដែល​មាន​អាចារ្យ​ស្មើគ្នា​ ​កិច្ច​នេះ​ ​មិន​ចាត់ជា​អធិករណ៍​ទេ​។​ ​បណ្តា​ធម៌​ទាំងនោះ​ ​អធិករណ៍​ដូចម្តេច​ ​ដែល​មិន​ចាត់ជា​កិច្ច​។​ ​វិវាទាធិករណ៍​ ​
​(​១​)​ ​ប្រែថា​ ​កិរិយា​ដល់​ ​មិន​ប្រែថា​ ​កិរិយា​ត្រូវ​នូវ​អាបត្តិ​ ​ដូច​ក្នុង​សិក្ខាបទ​នោះ​ទេ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់