គា​ថា​សង្គ​ណិ​កៈ​ ​ជា​តំណម​ក​(​១​)​


​[​១៥២​]​ ​សួរ​ថា​ ​ការ​ចោទ​ដើម្បី​ប្រយោជន៍អ្វី​ ​ការ​រំលឹក​ទោស​ ​ដើម្បី​ហេតុអ្វី​ ​ប្រជុំ​សង្ឃ​ដើម្បី​ប្រយោជន៍អ្វី​ ​ម្យ៉ាងទៀត​ ​មតិ​កម្ម​ ​គឺ​ការ​រៀន​មន្ត​ដើម្បី​ហេតុអ្វី​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​ ​ដើម្បីរំលឹក​ទោស​ ​ការ​រំលឹក​ទោស​ដើម្បីនឹង​សង្កត់សង្កិន​ ​(​បុគ្គល​នោះ​ ​ឲ្យ​រាងចាល​)​ ​ប្រជុំ​សង្ឃ​ដើម្បី​ពិនិត្យ​រក​នូវ​ការវិនិច្ឆ័យ​ ​ឯ​មតិ​កម្ម​ ​គឺ​ការ​រៀន​មន្ត​ផ្សេង​ៗ​គ្នា​ ​(​ដើម្បីឲ្យ​ចូលចិត្ត​នូវ​ការ​កាត់សេចក្តី​)​។​ ​បើ​លោក​ធ្វើជា​វិន័យធរ​ ​ត្រូវ​កុំ​និយាយ​រួសរាន់​ពេក​ ​កុំ​និយាយ​ទាំង​កំណាច​ ​កុំ​ធ្វើ​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​ឲ្យ​កើតឡើង​ ​(​ចំពោះ​អ្នក​ដែល​ត្រូវ​ចោទ​ ​ឬ​អ្នក​ដែល​ចោទ​)​ ​កុំ​និយាយ​ពាក្យ​សង្កត់សង្កិន​ឥតប្រយោជន៍​ ​ដោយ​

​(​១​)​ ​អដ្ឋកថា​ ​ហៅថា​ ​ទុតិយ​គា​ថា​សង្គ​ណិ​កៈ​ ​គាថា​ឆ្លូក​ឆ្លាស់​ទី២​
ថយ | ទំព័រទី ១៧១ | បន្ទាប់