នូវ​អាបត្តិ​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ក៏​ឈ្មោះថា​ ​ដុត​ខ្លួនឯង​ ​បុគ្គល​អ្នកចោទ​ ​ដោយ​មិន​ត្រូវ​តាមកាល​ដោយ​ពាក្យ​មិន​ពិត​ ​ដោយ​ពាក្យទ្រគោះ​ ​ដោយ​ពាក្យ​ឥតប្រយោជន៍​ ​ចោទ​ដោយ​ស្អប់​ ​មិន​ចោទ​ដោយ​មេត្តាចិត្ត​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នេះ​ ​ក៏​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​ធម៌​ ​និង​អធម៌​ ​មិន​ឈ្វេងយល់​ធម៌​ ​និង​អធម៌​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ក៏​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​វិន័យ​ ​និង​អវិន័យ​ ​មិន​ឈ្វេងយល់​វិន័យ​ ​និង​អវិន័យ​ ​លើក​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​អ្នកចោទ​ដូច្នោះ​ ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​បុគ្គល​មិនដឹង​ភាសិត​ ​និង​អ​ភាសិត​ ​មិន​ឈ្វេងយល់​ភាសិត​ ​និង​
ថយ | ទំព័រទី ១៨៦ | បន្ទាប់