ប្រយោជន៍​ដល់​សេចក្តី​មិន​ក្តៅក្រហាយ​ចិត្ត​ ​សេចក្តី​មិន​ក្តៅក្រហាយ​ចិត្ត​ ​ដើម្បី​ប្រយោជន៍​ដល់​បា​មុ​ជ្ជៈ​ ​គឺ​សេចក្តី​រីករាយ​ទន់​ ​បា​មុ​ជ្ជៈ​ ​ដើម្បី​ប្រយោជន៍​ដល់​បីតិ​ ​គឺ​សេចក្តី​រីករាយ​ដ៏​ក្លា​ ​បីតិ​ ​ដើម្បី​ប្រយោជន៍​ដល់​បស្ស​ទ្ធិ​ ​គឺ​សេចក្តី​ស្ងប់​រម្ងាប់​ ​បស្ស​ទ្ធិ​ ​ដើម្បី​ប្រយោជន៍​ដល់​សុខៈ​ ​សុខៈ​ ​ដើម្បី​ប្រយោជន៍​ដល់​សមាធិ​ ​សមាធិ​ ​ដើម្បី​ប្រយោជន៍​ដល់​យថាភូត​ញ្ញាណ​ទស្សនៈ​ ​គឺ​តរុណ​វិបស្សនា​ ​(​វិបស្សនា​ទន់​ខ្ចី​)​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ដើម្បី​ប្រយោជន៍​ដល់​និ​ព្វិ​ទា​ ​គឺ​ពល​វ​វិបស្សនា​ ​(​វិបស្សនា​មាន​កំឡាំង​)​ ​និ​ព្វិ​ទា​ ​ដើម្បី​ប្រយោជន៍​ដល់​វិ​រាគៈ​ ​គឺ​អរិយមគ្គ​ ​វិ​រាគៈ​ ​ដើម្បី​ប្រយោជន៍​ដល់​វិមុត្តិ​ ​គឺ​អរហត្តផល​ ​វិមុត្តិ​ ​ដើម្បី​ប្រយោជន៍​ដល់​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​គឺ​បច្ចវេក្ខណញ្ញាណ​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុ​បាទា​បរិនិព្វាន​ ​គឺ​រំលត់​មិន​ឲ្យ​មាន​បច្ច័យ​ជា​គ្រឿង​ប្រកាន់​តទៅ​។​ ​ព្រះ​អរហត្តផល​ ​ឬ​ព្រះនិព្វាន​ ​ជា​គ្រឿង​រួចចាក​សេចក្តី​សៅហ្មង​នៃ​ចិត្ត​ ​ព្រោះ​មិន​មាន​ឧបាទាន​ជា​គ្រឿង​ប្រកាន់​ណា​ ​ការ​ពោល​នូវ​ព្រះ​វិន័យ​ ​មាន​ព្រះ​អរហត្តផល​ ​ឬ​ព្រះនិព្វាន​នុ៎ះ​ជា​ប្រយោជន៍​ ​ការ​ប្រឹក្សា​នូវ​វិន័យ​ ​មាន​ព្រះ​អរហត្តផល​ ​ឬ​ព្រះនិព្វាន​នុ៎ះ​ជា​ប្រយោជន៍​ ​ការពិចារណា​នូវ​វិន័យ​ ​មាន​ព្រះ​អរហត្តផល​ ​ឬ​ព្រះនិព្វាន​នុ៎ះ​ជា​ប្រយោជន៍​ ​ការ​ប្រុង​ស្តាប់​នូវ​វិន័យ​ ​ក៏​មាន​ព្រះ​អរហត្តផល​ ​ឬ​ព្រះនិព្វាន​នុ៎ះ​ជា​ប្រយោជន៍​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់