[​១៧៩​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​អធិករណ៍​ ​គឺ​ត្រូវ​ស្គាល់​អធិករណ៍​ទាំង៤យ៉ាង​ ​គឺ​ស្គាល់​វិវាទាធិករណ៍១​ ​ស្គាល់​អនុ​វា​ទា​ធិ​ករណ៍១​ ​ស្គាល់​អាប​ត្តា​ធិ​ករណ៍១​ ​ស្គាល់​កិ​ច្ចា​ធិ​ករណ៍១​។​
 [​១៨០​]​ ​ពាក្យ​ថា​ ​ត្រូវ​ស្គាល់​សមថៈ​ ​គឺ​ត្រូវ​ស្គាល់​សមថៈ៧យ៉ាង​ ​គឺ​ស្គាល់​សម្មុ​ខា​វិន័យ១​ ​ស្គាល់​សតិវិន័យ១​ ​ស្គាល់​អ​មូឡ្ហ​វិន័យ១​ ​ស្គាល់​បដិញ្ញាត​ក​រណៈ១​ ​ស្គាល់​យេ​ភុយ្យសិ​កា១​ ​ស្គាល់​តស្ស​បា​បិយ​សិកា១​ ​ស្គាល់​តិណ​វត្ថា​រកៈ១​។​
 [​១៨១​]​ ​ពាក្យ​ថា​ ​កុំ​លុះ​ឆន្ទាគតិ​ ​សេចក្តី​ថា​ភិក្ខុ​ដែល​លុះ​ឆន្ទាគតិ​ ​តើ​លុះ​ឆន្ទាគតិ​ដូចម្តេច​។​ ​ភិក្ខុ​ជា​វិន័យធរ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យោគយល់​ថា​ ​បុគ្គល​នេះ​ជា​ឧបជ្ឈាយ៍​ ​ឬ​អាចារ្យ​ ​ជាស​ទ្ធិ​វិហារិក​ ​ឬ​អន្តេវាសិក​ ​ជា​ភិក្ខុ​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ ​ឬ​ភិក្ខុ​ដែល​មាន​អាចារ្យ​ស្មើគ្នា​ ​ជា​មិត្ត​ធ្លាប់​ឃើញ​គ្នា​ម្តង​ៗ​ ​ឬ​ជា​មិត្ត​ធ្លាប់​ស្និទ្ធស្នាល​គ្នា​មាំ​ ​ពុំ​នោះ​ជា​ញាតិសាលោហិត​របស់​អាត្មាអញ​ ​ដូច្នេះហើយ​ក៏​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់