ក៏​ឈ្មោះថា​ ​ប្រតិបត្តិ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនមែន​ជា​សេចក្តី​ចំរើន​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លុះ​ឆន្ទាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​រក្សាខ្លួន​ ​ដែល​មាន​កុសលធម៌​ ​ជីក​គាស់រំលើង​ចោលចេញ​ផង​ ​ឈ្មោះថា​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​សេចក្តី​តិះដៀល​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ឈ្មោះថា​រង​នូវ​អកុសលកម្ម​ដ៏​ច្រើន​ផង​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លុះ​ទៅ​ខាង​ឆន្ទាគតិ​ ​ក៏​រមែង​លុះ​ទៅ​ខាង​ឆន្ទាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៨២​]​ ​ពាក្យ​ថា​ ​កុំ​លុះ​ទោសាគតិ​ ​សេចក្តី​ថា​ ​កាលដែល​ភិក្ខុ​ជា​វិន័យធរ​ ​លុះ​ទោសាគតិ​ ​តើ​លុះ​ទោសាគតិ​ដូចម្តេច​។​ ​ភិក្ខុ​ជា​វិន័យធរ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ចងគំនុំ​ថា​ ​(​បុគ្គល​នេះ​)​ ​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​សេចក្តី​វិនាស​ដល់​អាត្មាអញ​ ​ចងគំនុំ​ថា​ ​(​បុគ្គល​នេះ​)​ ​កំពុងតែ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​ចងគំនុំ​ថា​ ​(​បុគ្គល​នេះ​)​ ​មុខ​ជា​នឹង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​មិនជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ ​ចងគំនុំ​ថា​ ​(​បុគ្គល​នេះ​)​ ​បាន​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ ​មិនជា​ប្រយោជន៍​ ​កំពុង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ ​មិនជា​ប្រយោជន៍​ ​មុខ​ជា​នឹង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ ​មិនជា​ប្រយោជន៍​ ​ដល់​បុគ្គល​ជាទីស្រឡាញ់​
ថយ | ទំព័រទី ២០៦ | បន្ទាប់