ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ឆន្ទាគតិ​ ​ភិក្ខុ​មិន​លំអៀង​ដោយ​ឆន្ទា​គិត​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៨៧​]​ ​ភិក្ខុ​ជា​វិន័យធរ​ ​មិន​លំអៀង​ដោយ​ទោសាគតិ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ទោសាគតិ​ ​កាល​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ទោសាគតិ​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ទោសាគតិ​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​ទោសាគតិ​ ​ភិក្ខុ​មិន​លំអៀង​ដោយ​ទោសាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៨៨​]​ ​ភិក្ខុ​ជា​វិន័យធរ​ ​មិន​លំអៀង​ដោយ​មោហាគតិ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​កាល​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​មោហាគតិ​ ​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​មោហាគតិ​។​បេ​។​ ​កាល​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​មោហាគតិ​ ​កាល​សំដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ឈ្មោះថា​ ​មិន​លំអៀង​ដោយ​មោហាគតិ​ ​ភិក្ខុ​មិន​លំអៀង​ដោយ​មោហាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់