លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បាចិត្តិយៈ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បាដិទេសនីយៈ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​ទុក្កដ​ ​លោក​បានឮ​ថា​ ​ភិក្ខុ​នេះ​ត្រូវ​ទុព្ភាសិត​ ​លោក​បានឮ​ពាក្យ​ភិក្ខុ​ ​លោក​បានឮ​ពាក្យ​ភិក្ខុនី​ ​លោក​បានឮ​ពាក្យ​សិក្ខមានា​ ​លោក​បានឮ​ពាក្យ​សាមណេរ​ ​លោក​បានឮ​ពាក្យ​សាមណេរី​ ​លោក​បានឮ​ពាក្យ​ឧបាសក​ ​លោក​បានឮ​ពាក្យ​ឧបាសិកា​ ​លោក​បានឮ​ព្រះបន្ទូល​នៃ​ពួក​ស្តេច​ ​លោក​បានឮ​ពាក្យ​នៃ​ពួក​រាជ​មហាមាត្រ​ ​លោក​បានឮ​ពាក្យ​នៃ​ពួក​តិរ្ថិយ​ ​ឬ​បានឮ​ពាក្យ​នៃ​ពួក​សាវ័ក​របស់​តិរ្ថិយ​។​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនបាន​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយ​បានឮ​ទេ​ ​ខ្ញុំ​ឃាត់​បវារណា​ ​ដោយ​គ្រាន់តែ​រង្កៀស​ទេ​។​ ​វិន័យធរ​ ​ត្រូវ​សួរ​ភិក្ខុ​អ្នកចោទ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ឃាត់​បវារណា​របស់​ភិក្ខុ​នេះ​ ​ដោយ​រង្កៀស​ ​ដោយហេតុ​ណា​ ​លោក​រង្កៀស​ដោយហេតុ​ដូចម្តេច​ខ្លះ​ ​លោក​រង្កៀស​អំពី​ហេតុ​ដូចម្តេច​ ​លោក​រង្កៀស​ពីកាលណា​ ​លោក​រង្កៀស​ក្នុង​ទីណា​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បារាជិក​ ​ឬ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវ​សង្ឃាទិសេស​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវ​ថុល្លច្ច័យ​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បាចិត្តិយៈ​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ត្រូវ​បាដិទេសនីយៈ​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​
ថយ | ទំព័រទី ២២០ | បន្ទាប់