មាន​បច្ច័យ​ជា​ដែន​កើត​ ​មាន​បច្ច័យ​ជា​អង្គ​ ​មាន​បច្ច័យ​ជាស​មុ​ដ្ឋាន​។​ ​បុព្វ​ក​រណៈ​។​បេ​។​ ​បច្ចុទ្ធារៈ​ ​អធិដ្ឋាន​ ​ការ​ក្រាល​ ​មាតិកា​ ​បលិពោធ​ ​វត្ថុ​ ​សេចក្តី​សង្ឃឹម​ ​និង​សេចក្តី​មិន​សង្ឃឹម​ ​មាន​បច្ច័យ​ជាដើម​ចម​ ​មាន​បច្ច័យ​ជាទី​តាំង​ឡើង​ ​មាន​បច្ច័យ​ជា​កំណើត​ ​មាន​បច្ច័យ​ជា​ដែន​កើត​ ​មាន​បច្ច័យ​ជា​អង្គ​ ​មាន​បច្ច័យ​ជាស​មុ​ដ្ឋាន​។​ ​
 [​២២២​]​ ​បុព្វ​ក​រណៈ​ ​លោកសង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​បុព្វ​ក​រណៈ​ ​លោកសង្គ្រោះ​ដោយ​ធម៌៧យ៉ាង​ ​គឺ​គក់​លាង១​ ​ចាត់ចែង​ចីវរ១​ ​កាត់១​ ​ដាន១​ ​ដេរ១​ ​ជ្រលក់១​ ​ធ្វើពិន្ទុ​កប្ប១​។​ ​បុព្វ​ក​រណៈ​ ​លោកសង្គ្រោះ​ដោយ​ធម៌៧យ៉ាងនេះ​។​ ​បច្ចុទ្ធារៈ​ ​លោកសង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​បច្ចុទ្ធារៈ​ ​លោកសង្គ្រោះ​ដោយ​ធម៌៣យ៉ាង​ ​គឺ​សង្ឃាដិ១​ ​ចីពរ១​ ​ស្បង់១​។​ ​អធិដ្ឋាន​ ​លោកសង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​អធិដ្ឋាន​ ​លោកសង្គ្រោះ​ដោយ​ធម៌៣យ៉ាងគឺ​ ​សង្ឃាដិ១​ ​ចីពរ១​ ​ស្បង់១​។​ ​ការ​ក្រាល​ ​លោកសង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​ការ​ក្រាល​ ​លោកសង្គ្រោះ​ដោយ​ធម៌១គឺ​ ​បញ្ចេញវាចា​។
ថយ | ទំព័រទី ២៣៧ | បន្ទាប់