បុគ្គល​ដែល​អនុមោទនា​បញ្ចេញវាចា១​ ​បុគ្គល​ដែល​បញ្ចេញវាចា​ ​បាន​ញុំាង​អ្នកដទៃ​ឲ្យដឹង​ច្បាស់១​។​ ​ការ​ក្រាលកឋិន​ឡើង​ ​មានដល់​បុគ្គល៣ពួក​នេះ​។​
 ​[​២២៧​]​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មាន​ប៉ុន្មាន​យ៉ាង​ ​ការ​ក្រាលកឋិន​ឡើង​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​មាន៣យ៉ាង​ ​ការ​ក្រាលកឋិន​ឡើង​ ​មាន៣យ៉ាង​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មាន៣យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​វត្ថុ​វិបត្តិ១​ ​កាលវិបត្តិ១​ ​ករណ​វិបត្តិ​(​១​)​១​។​ ​ការ​ក្រាលកឋិន​មិន​ឡើង​ ​មាន៣យ៉ាងនេះ​។​ ​ការ​ក្រាលកឋិន​ឡើង​ ​មាន៣យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​វត្ថុ​សម្បត្តិ១​ ​កាលសម្បត្តិ១​ ​ករណ​សម្បត្តិ១​។​ ​ការ​ក្រាលកឋិន​ឡើង​ ​មាន៣យ៉ាងនេះ​។​
 [​២២៨​]​ ​ភិក្ខុ​គប្បី​ស្គាល់​កឋិន​ ​គប្បី​ស្គាល់​ការ​ក្រាលកឋិន​ ​គប្បី​ស្គាល់​ខែ​ដែល​ក្រាលកឋិន​ ​គប្បី​ស្គាល់​វិបត្តិ​នៃ​ការ​ក្រាលកឋិន​ ​គប្បី​ស្គាល់​សម្បត្តិ​នៃ​ការ​ក្រាលកឋិន​ ​គប្បី​ស្គាល់​និមិត្តកម្ម​ ​គប្បី​ស្គាល់​ពាក្យ​និយាយ​បញ្ចុះបញ្ចូល​ ​គប្បី​ស្គាល់​សំពត់​ខ្ចីគេ​ ​គប្បី​ស្គាល់​សំពត់​ដែល​ជា​សន្និធិ​ ​គប្បី​ស្គាល់​សំពត់​ជា​និ​ស្ស​គ្គិ​យៈ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​វត្ថុ​វិបត្តិ​ ​បាន​ដល់​សំពត់​ជា​អកប្បិយ​។​ ​កាលវិបត្តិ​ ​គឺ​សំពត់​ដែល​ពួក​ទាយក​ប្រគេន​ក្នុងថ្ងៃនេះ​ហើយ​ ​សង្ឃ​ប្រគល់ឲ្យ​ភិក្ខុ​អ្នក​ក្រាលកឋិន​ក្នុង​ថ្ងៃស្អែក​វិញ​។​ ​ករណ​វិបត្តិ​ ​គឺ​សំពត់​ដែលកាត់​ហើយ​ ​តែ​មិនបាន​ធ្វើ​ក្នុង​ថ្ងៃ​នោះ​ឯង​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់