[​២៣០​]​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​ស្គាល់​ការ​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​បើ​សំពត់​កឋិន​កើតឡើង​ដល់​សង្ឃ​ ​សង្ឃ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ ​បុគ្គល​អ្នក​ក្រាល​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ ​អ្នក​អនុមោទនា​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​សង្ឃ​គប្បី​ឲ្យ​ដល់​ភិក្ខុ​អ្នក​ក្រាលកឋិន​ ​ដោយ​ញត្តិទុតិយកម្ម​។​ ​ភិក្ខុ​អ្នក​ក្រាលកឋិន​នោះ​ ​គប្បី​លាង​ ​គក់​ ​វាស់​ ​កាត់​ ​ដេរ​ ​ជ្រលក់​ ​ធ្វើពិន្ទុ​កប្ប​ ​ហើយ​ក្រាលកឋិន​ក្នុង​ថ្ងៃ​នោះ​ឯង​។​ ​បើ​ ​(​ភិក្ខុ​អ្នក​ក្រាល​)​ចង់​ក្រាលកឋិន​ដោយ​សង្ឃាដិ​ ​ត្រូវ​ដក​សង្ឃាដិ​ចាស់​ចេញ​ ​អធិដ្ឋាន​សង្ឃាដិ​ថ្មី​ឡើង​ ​គប្បី​បញ្ចេញវាចា​ថា​ ​ខ្ញុំ​ក្រាលកឋិន​ដោយ​សង្ឃាដិ​នេះ​។​ ​បើ​ចង់​ក្រាលកឋិន​ដោយ​ចីពរ​ ​ក៏​គប្បី​ដក​ចីពរ​ចាស់​ចេញ​ ​អធិដ្ឋាន​ចីពរ​ថ្មី​ឡើង​ ​គប្បី​បញ្ចេញវាចា​ថា​ ​ខ្ញុំ​ក្រាលកឋិន​ដោយ​ចីពរ​នេះ​។​ ​បើ​ចង់​ក្រាលកឋិន​ដោយ​ស្បង់​
ថយ | ទំព័រទី ២៤២ | បន្ទាប់