នាំឲ្យ​ជន​ច្រើន​គ្នា​ពេញចិត្ត​ផង​ ​នាំឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នក​ពុំ​បាន​និយាយ​សង្កត់សង្កិន​ ​(​ព្រោះ​អាស្រ័យ​មានះ​)​១​ ​បាន​សូមឱកាស​ជាមុន​ ​ទើប​និយាយ១​ ​ចោទ​ភិក្ខុ​ផងគ្នា​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​កាត់សេចក្តី​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​ព្យាករណ៍​តាម​សេចក្តី​យល់​របស់​ខ្លួន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​កាល​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​តែង​នាំឲ្យ​ជន​ច្រើន​គ្នា​ត្រេកអរ​ផង​ ​នាំឲ្យ​ជន​ច្រើន​គ្នា​ពេញចិត្ត​ផង​ ​នាំឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​
 [​២៥១​]​ ​ព្រះ​ឧបាលិ​ក្រាល​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អានិសង្ស​នៃ​ការ​រៀន​វិន័យ​ ​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​នៃ​ការ​រៀន​វិន័យ​ ​មាន៥​។​ ​អានិសង្ស៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នកចេះ​គ្រប់គ្រង​រក្សា​សីលក្ខន្ធ​ ​របស់​ខ្លួន​ដោយ​ប្រពៃ១​ ​រមែង​បាន​ជាទី​ពឹង​នៃ​ពពួក​ជន​ ​ដែល​មាន​សេចក្តី​សង្ស័យ១​ ​ជា​អ្នក​ក្លៀវក្លា​ ​និយាយ​កណ្តាល​ជំនុំ​សង្ឃ១​ ​ជា​អ្នកសង្កត់សង្កិន​នូវ​ពួក​សត្រូវ​ ​ដោយ​សហធម៌​បាន​ដោយ​ងាយ១​ ​ជា​អ្នកប្រតិបត្តិ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតឋេរ១​។​ ​ម្នាល​ឧបាលិ​ ​អានិសង្ស​នៃ​ការ​រៀន​វិន័យ​ ​មាន៥នេះឯង​។​

​ចប់​ ​នប្ប​ដិ​ប្ប​ស្សម្ភ​នវ​គ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៦៨ | បន្ទាប់